- គ្រឿងផ្សំ
- ទឹក ១ភាគ៤កែវ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្រេច ១ភាគ៤ស្លាបព្រាកាហ្វេ
- ខ្ទឹមស ២កំពឹសចិញ្ច្រាំឲ្យម៉ដ្ឋ
- សណ្តែកបណ្តុះ ២ខាំ លាងទឹកឲ្យស្អាត
- សាច់ចំឡកគោ ២ខាំហាន់ឲ្យស្តើងៗ
- ម្សៅមី ១ស្លាបព្រាបាយ
- ទឹកសៀង ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ផ្កាកាឆាយ ២ខាំកាត់ជាកង់
- វិធីធ្វើ
យកចានគោមតូចមួយដាក់ទឹក, ម្សៅមី, ទឹកត្រី, ទឹកសៀង និង
ស្ករសច្របល់ចូលគ្នាឲ្យសព្វរួចទុកមួយអន្លើ ។ បន្ទាប់មកយកចាន
គោមធំមួយដាក់សាច់គោ, ប្រេងខ្យង, ម្រេចច្របល់ឲ្យសព្វរួចទុក
មួយអន្លើដែរ ។
ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆា, ខ្ទឹមស និងសាច់គោដែល
ប្រឡាក់រួចនោះកូរច្របល់បញ្ចូលគ្នាបន្តិច រួចសឹមដាក់សណ្តែកបណ្តុះ
និងផ្កាកាឆាយកូរឲ្យសព្វបន្តិច។ ជាចុងក្រោយដាក់ទឹកម្សៅមីចូលជា
ការស្រេច ។
ពិសាជាមួយបាយក្តៅៗពិតជាឈ្ងុយឆ្ងាញ់ណាស់ ៕
0 Comments