រៀនភាសាថៃ: ការសន្ទនាអំពីមុខវិជ្ជារៀននៅសាលា "តើមុខវិជ្ជាដែលរៀនយ៉ាងម៉េចដែរ?" - บทสนทนาเกี่ยวกับวิชาทีเรียน

 คำศัพท์ - វាក្យស័ព្ទ 

อาจารย์     [ អាចាន ]   គ្រូបង្រៀន/សាស្ត្រាចារ្យ    
นักศึกษา   [ ណាក់សឹកសា ]   និស្សិត     
มหาวิทยาลัย   [​ ម៉ៈហាវិថៈយ៉ាល័យ ]   សកលវិទ្យាល័យ      
โรงเรียน   [ រ៉ោងរាន ]   សាលារៀន     
นักเรียน     [ ណាក់រាន ]  សិស្ស    
ห้องเรียน   [ ហង់រាន ]  ថ្នាក់រៀន     
ห้องสมุด    [ ហង់សៈម៉ុត ]  បណ្ណាល័យ  
วิชา     [ វិឆា ] មុខវិជ្ជា    
ประวัติศาสตร์   [ ប្រៈវ៉ាត់សាត ]   ប្រវត្តិសាស្ត្រ ​    
เรื่อง    [ រឿង ]  រឿង  ​ 
ชอบ   [ ឆប ]   ចូលចិត្ត    
ได้ยิน    [ ដាយយ៉ីន ] បានឮ     
สนุก  [ សៈនុក ]     សប្បាយ     
เล่า    [ ឡៅ ]   ប្រាប់/និទាន    
ฟัง   [ ហ្វាំង ]   ស្តាប់     
ดี   [ ឌី ]   ល្អ      
บางครั้ง   [ បាងខ្រ័ង ]  ពេលខ្លះ     
น่าเบื่อ   [ ណាបឿ ]   ធុញទ្រាន់      
เยอะ     [ យ៉ឹក ]    ច្រើន      
เกินไป   [ គើន ]   ហួសពេក
ให้    [ ហៃ ]   ឲ្យ        
นอก    [ ណក ]   ក្រៅ      
อย่างไร  [ យ៉ាងរ៉ៃ ]    យ៉ាងម៉េច/យ៉ាងណា  
ว่า     [ វ៉ា ]   ថា      
แต่   [ តែ ]    តែ/ប៉ុន្តែ       
เธอ  [ ធើ ]    ឯង/នាង    

บทสนทนา - ការសន្ទនា 

ลีจะไปไหน
[ លីចៈប៉ៃណៃ ]
លីទៅណា?

ไปเรียนภาษาไทย
[ បៃរានផាសាថៃ ]
ទៅរៀនភាសាថៃ។

เธอเรียนกับอาจารย์อะไร
[ ធើរានកាប់អាចានអៈរ៉ៃ ]
តើឯងរៀនជាមួយគ្រូណា?

อาจารย์วิภา
[ អាចានវិផា ]
គ្រូវិផា។

อาจารย์สอนเป็นอย่างไรบาง
[ អាចានសនប៉ិនយ៉ាងរ៉ៃបាង ]
តើអ្នកគ្រូបង្រៀនយ៉ាងម៉េចដែរ?

สนุกมกา บางครั้ง อาจารย์พาไปนอกห้องเรียน
[ សៈនុកម៉ាក បាងខ្រ័ង អាចានផាប៉ៃណដហង់រាន ]
សប្បាយណាស់ពេលខ្លះអ្នកគ្រូនាំទៅក្រៅថ្នាក់រៀន។

ดีจัง ไม่น่าเบื่อ
[ ឌីចាំង ម៉ៃណាបឿ ]
ល្អណាស់! មិនធុនទ្រាន់។

ใช แต่ฉันไม่ชอบวิชาภาษาอังกฤษ
[ ឆៃ តែឆាន់ម៉ៃឆបវីឆាភាសាអាំងគ្រីត ]
បាទ តែខ្ញុំមិនចូលចិត្តភាសាអង់គ្លេសទេ។

เธอเรียนกับอาจารย์อะไร
[ ធើរានកាប់អាចានអៈរ៉ៃ ]
តើឯងរៀនជាមួយគ្រូណា?

อาจารย์ทิม
[ អាចានធីម ]
គ្រូធីម

ทำไมล่ะ ฉันได้ยินว่าอาจารย์สบนดีนะ
[ ថាំម៉ៃឡៈ ឆាន់ដាយយ៉ីនវ៉ាអាចានសនឌីណៈ ]
ហេតអ្វីទៅ? ខ្ញុំបានឮថាលោកគ្រូបង្រៀនល្អណាស់។

อาจารย์สอนดีแต่นักศึกษาเยอะเกินไป เธอล่ะ ชอบวิชาอะไร
[ អាចានសនឌីតែណាក់សឹកសាយ៉ឹកគើនប៉ៃ ធើឡៈឆបវិឆាអៈរ៉ៃ​ ]
លោកគ្រូបង្រៀនល្អ។ តែសិស្សច្រើនពេក។ ចុះឯងចូលចិត្តមុខវិជ្ជាអ្វី?

ฉันชอบประวัติศาสตร์
[ ឆាន់ឆបប្រៈវ៉ាត់សាត ]
ខ្ញុំចូលចិត្តប្រវត្តិសាស្ត្រ។

อาจารย์อะไรสอน
[ អាចានអៈរ៉ៃសន ]
តើគ្រូណាបង្រៀន។

อาจารย์กานดา สอนสนุกมาก
[ អាចានកានដា សនសៈនុកម៉ាក ]
អ្នកគ្រូកានដាបង្រៀនសប្បាយណាស់។

จริงหรือ
[ ជីងរឺ ]
ពិតមែនឬ?

จริงซิ อาจารย์เล่าเรื่องสนุกๆ ให้ฟัง บางดรั้งก็ให้พวกเราดูวีดีโอ
[ ជីងស៊ិ អាចានឡៅរឿងសៈនុកៗ ហៃហ្វាមងបាងខ្រាំងក៏ផួករ៉ៅឌូវីឌីអូ ]
ពិតមែនណា អ្នកគ្រូនិទានរឿនសប្បាយៗ ឲ្យស្តាប់ ពេលខ្លះក៏ឲ្យពួកយើងមើលវីដេអូទៀតផង។

น่าสนุกนะ
[ ណាសៈនុកណៈ ]
គួរឲ្យសប្បាយណាស់។


ទស្សនាវីដេអូខាងក្រោម | Watch the video below:

Post a Comment

0 Comments