ថ្ងៃមួយអាកាសធាតុក្តៅខ្លាំង មានសត្វក្អែកមួយក្បាល បានហើរកាត់ទីវាលជាច្រើនដើម្បីស្វែងរកទឹក។
ជាយូរថ្ងៃណាស់មកហើយដែលវារកទឹកផឹកមិនបាន។ វាមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ហើយស្ទើរតែបោះបង់ចោលក្តីសង្ឃឹម។
ជាយូរថ្ងៃណាស់មកហើយដែលវារកទឹកផឹកមិនបាន។ វាមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ហើយស្ទើរតែបោះបង់ចោលក្តីសង្ឃឹម។
រំពិចនោះវាក៏បានសម្លឹងឃើញថូទឹកមួយនៅខាងក្រោមវា វាក៏ហើរតម្រង់ទៅកាន់ថូទឹកនោះ ដើម្បីមើលថាតើមានទឹកនៅក្នុងថូនោះដែរឬទេ។ បាទ! វាបានឃើញមានទឹកខ្លះនៅក្នុងថូនោះ។
ក្អែកនោះក៏ព្យាយាមបញ្ចូលក្បាលចូលក្នុងថូ តែគួរឱ្យអោយស្តាយ វាបានក៏ដឹងថាករបស់ថូនោះតូចខ្លាំងណាស់ មិនអាចចូលក្បាលបានទេ។
បន្ទាប់មកវាក៏ព្យាយាមរុញថូនោះឲ្យដួលដើម្បីឱ្យទឹកហូរចេញពីថូ តែថូនោះធ្ងន់ខ្លាំងណាស់វាមិនអាចរុញដួលនោះទេ។
វាក៏ព្យាយាមគិតរកដំណោះស្រាយមួយសន្ទុះ។ បន្ទាប់មកក៏សម្លឹងមើលជុំវិញខ្លួនរបស់វា វាក៏បានក្រឡេកឃើញដុំគ្រួសខ្លះនៅក្បែរនោះ។ ភ្លាមនោះ វាក៏បាននឹកឃើញនូវគំនិតល្អមួយ។ វាក៏បានចាប់ផ្តើមពាំយកដុំគ្រួសម្តងមួយៗ ដាក់ចូលទៅក្នុងថូ។ កាលណាដុំគ្រួសកាន់តែច្រើនចូលទៅក្នុងថូ កម្រិតទឹកក៏កាន់តែឡើងមកលើ។ ភ្លាមនោះទឹកក៏ឡើងខ្ពស់ដល់មាត់ថូ ដែលអាចអោយវាផឹកបាន ហើយវាក៏បានផឹកទឹកយ៉ាងសប្បាយរីករាយ។
គម្រោងរបស់វាបានក៏ដំណើរការដូចអ្វីដែលវាបានគិត។
"ប្រសិនបើអ្នកព្យាយាមរកដំណោះស្រាយអោយអស់ពីសមត្ថភាព មិនយូរមិនឆាប់អ្នកនឹងអាចរកឃើញចម្លើយដើម្បីដោះស្រាយបញ្ហារបស់អ្នក។"
សូមទស្សនាវីដេអូខាងក្រោម៖
0 Comments